ជំនួបលើកទី១ របស់អ្នកស្ម័គ្រចិត្តបង្គោលរាជធានីទាំង៤ផ្នែកនៃកម្មវិធីការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ (ស.ស.ខ/VMC) ២០២៤ជំនួបលើកទី១ របស់អ្នកស្ម័គ្រចិត្តបង្គោលរាជធានីទាំង៤ផ្នែក

រាជធានីភ្នំពេញ៖ នៅថ្ងៃសៅរ៍ ៧កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ២:០០នាទីរសៀល ដល់ម៉ោង ៥:៣០នាទីរសៀល នាយកដ្ឋានគ្រប់គ្រងមជ្ឈមណ្ឌល និងក្រុមការងារស្នូលនៃកម្មវិធី សសខ បានរៀបចំការប្រជុំជាមួយអ្នកស្ម័គ្រចិត្តបង្គោលរាជធានីទាំង៤ផ្នែកជាលើកដំបូងដែលមានទីតាំងនៅអគាររដ្ឋបាលក្រសួងអប់រំ យុវជន និងកីឡា ដោយមានសមាសភាពអ្នកចូលរួមចំនួន ៦៩នាក់ ក្នុងនោះមាន ស្រី៤៩នាក់។ គោលបំណងនៃការប្រជុំនេះគឺធ្វើឡើងដើម្បីផ្ដល់នូវមតិសំណេះសំណាល និងការណែនាំខ្លួនរវាងអ្នកស្ម័គ្រចិត្ត ក៏ដូចជាផ្ដល់នូវការស្វែងយល់បន្ថែមអំពីកម្មវិធី សសខ និងណែនាំអំពីសកម្មភាពសម្រាប់អនុវត្តបន្ទាប់ទៅកាន់អ្នកស្ម័គ្រចិត្ត សសខ។

គួរបញ្ជាក់ថា កម្មវិធី សសខ មានជំនួបជារៀងរាល់ខែជាមួយអ្នកស្ម័គ្រចិត្ត ដើម្បីជាការផ្ដល់នូវគន្លឹះមេរៀន ដំណោះស្រាយ ក៏ដូចជាការធ្វើបច្ចុប្បន្នភាពនៃការសម្របសម្រួលរបស់អ្នកស្ម័គ្រចិត្តជាមួយនឹងការអនុវត្តគម្រោងរបស់យុវជននៅតាមរាជធានីខេត្ត ផងដែរ។

ជាលទ្ធផល អង្គប្រជុំនេះបានបញ្ចប់តាមពេលវេលាដែលបានកំណត់ខាងលើ ដោយទទួលបាននូវលទ្ធផលជោគជ័យក្រោមបរិយាកាសដ៏រីករាយ និងមានសាមគ្គីភាពយ៉ាងក្រៃលែង៕

ចែករំលែក

Facebook
Telegram
Email

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ