វគ្គបណ្តុះបណ្តាលថ្នាក់ជាតិស្តីអំពីការអនុវត្តកម្មវិធីការស្ម័គ្រចិត្តដេីម្បីសហគមន៍ខ្ញំុឆ្នាំ២០២៤

ខេត្តសៀមរាប៖ ថ្ងៃចនទ ១៣-១៥ កើត ខែពិសាខ ឆ្នាំ រោង ឆស័ក ព.ស.២៥៦៧ ត្រូវនិងថ្ងៃទី២០-២២ ខែឧសភា ឆ្នាំ២០២៤ នាយកដ្ឋានគ្រប់គ្រងមជ្ឈមណ្ឌល បានរៀបចំវគ្គបណ្តុះបណ្តាលថ្នាក់ជាតិសម្រាប់យុវជនស្ម័គ្រចិត្តទូទាំង២៥រាជធានី ខេត្ត និង ស្រុកកងមាស ស្តីពីកម្មវិធីការស្ម័គ្រចិត្តដេីម្បីសហគមន៍ខ្ញុំ ឆ្នាំ២០២៤ ដែលមានរយះពេល០៣ថ្ងៃ ដោយមានសមាសភាពចូលរួម ពីថ្នាក់ដឹកនាំ មន្រ្តីជំនាញថ្នាក់ជាតិថ្នាក់ក្រោមជាតិ មន្រ្តីអង្គការដៃគូអភិវឌ្ឍន៍ និង យុវជនស្ម័គ្រចិត្តចូលរួម សរុបចំនួន៦៣០នាក់ក្នុងនោះស្រីមាន ចំនួន ៣២៩ នាក់។ វគ្គបណ្តុះបណ្តាលថ្នាក់ជាតិ សម្រាប់យុវជនស្ម័គ្រចិត្តទូទាំង ២៥រាជធានីខេត្តនិងស្រុកកងមាសនៃ កម្មវិធីការស្ម័គ្រចិត្តដេីម្បីសហគមន៍ខ្ញុំ ២០២៤ មានគោលបំណង ដូចជា៖ ផ្តលសញ្ញាណទូទៅ និង បរិបទទាក់ទង់និងការស្ម័គ្រចិត្តដេីម្បីសហគមន៍ខ្ញុំ…

សិក្ខាសាលាស្តីពីបណ្តាញអ្នកស្ម័គ្រចិត្តកម្ពុជា ស្តង់ដាការងារស្ម័គ្រចិត្តកម្ពុជា និងការបណ្តុះបណ្តាលកម្មវិធីការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ២០២៤

រាជធានីភ្នំពេញ៖ កាលពីថ្ងៃចន្ទ ១៥រោច ខែផល្គុន និងថ្ងៃអង្គារ ១កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី ០៨-០៩ ខែមេសា ឆ្នាំ២០២៤ នាយកដ្ឋានគ្រប់គ្រងមជ្ឈមណ្ឌល សហការជាមួយអង្គការដៃគូអភិវឌ្ឍនានាបានរៀបចំសិក្ខាសាលាស្តីពីបណ្តាញអ្នកស្ម័គ្រចិត្តកម្ពុជា ស្តង់ដាការងារស្ម័គ្រចិត្តកម្ពុជា និងការបណ្តុះបណ្តាលកម្មវិធីការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ២០២៤ ដល់ថ្នាក់ដឹកនាំមន្ទីរ និងការិយាល័យ មកពីមន្ទីរអប់រំ យុវជន និង កីឡារាជធានី ខេត្ត ព្រមទាំងអ្នកស្ម័គ្រចិត្តបង្គោលរាជធានីដែលមានគោលបំណងដូចជា៖ ផ្សព្វផ្សាយអំពីការបង្កើតឡើងវិញនូវបណ្តាញអង្គការអ្នកស្ម័គ្រចិត្ត (VolCam) និងប្រមូលធាតុចូលសម្រាប់ការកសាងស្តង់ដាការងារស្ម័គ្រចិត្តកម្ពុជា (CVS), ការផ្តល់ការណែនាំអំពីដំណើរការនៃការអនុវត្តកម្មវីធី ស.ស.ខ ប្រចាំឆ្នាំ២០២៤, ការចែករំលែកបទពិសោធន៍របស់មន្ត្រីទទួលបន្ទុក និងអ្នកស្ម័គ្រចិត្តបង្គោលរាជធានីឆ្នាំកន្លងមក ដើម្បីរៀនសូត្រ ចងក្រង និងពង្រឹងសមត្ថភាពបន្ថែម, ការភ្ជាប់ទំនាក់ទំនងរវាងមន្ត្រីទទួលបន្ទុក និងអ្នកស្ម័គ្រចិត្តបង្គោលរាជធានី,…

ជំនួបលើកទី១ របស់អ្នកស្ម័គ្រចិត្តបង្គោលរាជធានីទាំង៤ផ្នែកនៃកម្មវិធីការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ (ស.ស.ខ/VMC) ២០២៤ជំនួបលើកទី១ របស់អ្នកស្ម័គ្រចិត្តបង្គោលរាជធានីទាំង៤ផ្នែក

រាជធានីភ្នំពេញ៖ នៅថ្ងៃសៅរ៍ ៧កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ២:០០នាទីរសៀល ដល់ម៉ោង ៥:៣០នាទីរសៀល នាយកដ្ឋានគ្រប់គ្រងមជ្ឈមណ្ឌល និងក្រុមការងារស្នូលនៃកម្មវិធី សសខ បានរៀបចំការប្រជុំជាមួយអ្នកស្ម័គ្រចិត្តបង្គោលរាជធានីទាំង៤ផ្នែកជាលើកដំបូងដែលមានទីតាំងនៅអគាររដ្ឋបាលក្រសួងអប់រំ យុវជន និងកីឡា ដោយមានសមាសភាពអ្នកចូលរួមចំនួន ៦៩នាក់ ក្នុងនោះមាន ស្រី៤៩នាក់។ គោលបំណងនៃការប្រជុំនេះគឺធ្វើឡើងដើម្បីផ្ដល់នូវមតិសំណេះសំណាល និងការណែនាំខ្លួនរវាងអ្នកស្ម័គ្រចិត្ត ក៏ដូចជាផ្ដល់នូវការស្វែងយល់បន្ថែមអំពីកម្មវិធី សសខ និងណែនាំអំពីសកម្មភាពសម្រាប់អនុវត្តបន្ទាប់ទៅកាន់អ្នកស្ម័គ្រចិត្ត សសខ។ គួរបញ្ជាក់ថា កម្មវិធី សសខ មានជំនួបជារៀងរាល់ខែជាមួយអ្នកស្ម័គ្រចិត្ត ដើម្បីជាការផ្ដល់នូវគន្លឹះមេរៀន ដំណោះស្រាយ ក៏ដូចជាការធ្វើបច្ចុប្បន្នភាពនៃការសម្របសម្រួលរបស់អ្នកស្ម័គ្រចិត្តជាមួយនឹងការអនុវត្តគម្រោងរបស់យុវជននៅតាមរាជធានីខេត្ត ផងដែរ។ ជាលទ្ធផល…

ជំនួបប្រចាំខែនៃអ្នកស្ម័គ្រចិត្តបង្គោលទាំង៣ផ្នែក

រាជធានីភ្នំពេញ៖ ក្រុមការងារ ស.ស.ខ បានរៀបចំការប្រជុំប្រចាំខែរវាងអ្នកស្ម័គ្រចិត្តបង្គោលទាំង៣ផ្នែក គឺផ្នែករបាយការណ៍និងពិធីការ ផ្នែកបច្ចេកវិទ្យានិងផ្សព្វផ្សាយ និងផ្នែកសម្របសម្រួលប្រចាំរាជធានី ខេត្ត ដែលមានសមាសភាពចូលរួមចំនួន ៤៣នាក់ (ស្រី ២០នាក់) ។ ទន្ទឹមនឹងការប្រជុំប្រចាំខែដើម្បីត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពគម្រោងរបស់យុវជនដែលកំពុងអនុវត្ត ក៏មានវគ្គបណ្តុះបណ្តាលស្ដីពីជំនាញអក្ខរកម្មឌីជីថលជូនដល់អ្នកស្ម័គ្រចិត្តបង្គោលរាជធានី ពីអ្នកមានបទពិសោធន៍ផងដែរ។ ជាលទ្ធផលនៃកិច្ចប្រជុំ យើងសង្កេតឃើញថា អ្នកចូលរួមទទួលបានចំណេះដឹងថ្មីៗ ពីគ្នាទៅវិញទៅមក និងបានរៀនសូត្រលើជំនាញអក្ខរកម្មឌីជីថលដើម្បីបង្កើនសមត្ថភាពការងាររបស់ខ្លួនជួយដល់យុវជនស្ម័គ្រចិត្តរាជធានី ខេត្ត ឱ្យអនុវត្តគម្រោងរបស់ពួកគេបានល្អប្រសើរគ្រប់ៗ ក្រុម។ ក្រុមការងារ ស.ស.ខ ក៏សូមថ្លែងអំណរគុណដល់អង្គការទស្សនៈពិភពលោកកម្ពុជា (World Vision Cambodia) ដែលបានផ្ដល់ទីតាំងសម្រាប់ការបណ្ដុះបណ្ដាលដល់កម្មវិធី ស.ស.ខ។ ០៨ កក្កដា ២០២៣ | អង្គការទស្សនៈពិភពលោកកម្ពុជា (World Vision…

វីដេអូវិលត្រឡប់ទៅកាន់កម្មវិធីជំនួប អ្នកស្ម័គ្រចិត្តបង្គោល និងក្រុមការងារ ស.ស.ខ ទាំង៤ជំនាន់ (ឆ្នាំ២០១៩-២០២២)​

ខាងក្រោមនេះជាសកម្មភាពត្រួសៗកាលពីថ្ងៃទី១៤ និង១៥ ខែមករា ឆ្នាំ២០២៣ នៃការជួបជុំរបស់ក្រុមការងារ និងយុវជនស្ម័គ្រចិត្តបង្គោល រាជធានីទាំង៤ជំនាន់ ដែលធ្វើឡើងនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ គួររំលឹកផងដែរ ការជួបជុំនេះបានធ្វើឡើងក្នុងគោលបំណងដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងយុវជនពីមួយជំនាន់ទៅមួយជំនាន់ ព្រមទាំងការផ្លាស់ប្ដូរបទពិសោធគ្នាទៅវិញទៅមក ក្នុងអំឡុងពេលធ្វើជាអ្នកស្ម័គ្រចិត្តបង្គោលជួយសម្របសម្រួលដល់យុវជនរាជធានី ខេត្តក្នុងការអនុវត្តគម្រោង។ សកម្មភាពនេះ ធ្វើឡើងក្រោមជំនួយសប្បុរសធម៌ពី UKAID តាមរយៈគម្រោងភាពជាពលរដ្ឋសកម្មតាមរយៈការស្ម័គ្រចិត្តប្រកបដោយបរិយាបន្ន និងការពង្រឹងសិទ្ធិអំណាច (ACTIVE) នៃអង្គការ វីអេសអូ កម្ពុជា។ សូមចូលឆានែលតេឡេក្រាមផ្លូវការកម្មវិធី ស.ស.ខ / VMC ដើម្បីទទួលបានព័ត៌មានថ្មីៗ #VMC2019_2022 #សសខ #VMC_Camping ទស្សនាវីដេអូក្នុងតំណភ្ជាប់ខាងក្រោម៖