ខេត្តសៀមរាប៖ ថ្ងៃចនទ ១៣-១៥ កើត ខែពិសាខ ឆ្នាំ រោង ឆស័ក ព.ស.២៥៦៧ ត្រូវនិងថ្ងៃទី២០-២២ ខែឧសភា ឆ្នាំ២០២៤ នាយកដ្ឋានគ្រប់គ្រងមជ្ឈមណ្ឌល បានរៀបចំវគ្គបណ្តុះបណ្តាលថ្នាក់ជាតិសម្រាប់យុវជនស្ម័គ្រចិត្តទូទាំង២៥រាជធានី ខេត្ត និង ស្រុកកងមាស ស្តីពីកម្មវិធីការស្ម័គ្រចិត្តដេីម្បីសហគមន៍ខ្ញុំ ឆ្នាំ២០២៤ ដែលមានរយះពេល០៣ថ្ងៃ ដោយមានសមាសភាពចូលរួម ពីថ្នាក់ដឹកនាំ មន្រ្តីជំនាញថ្នាក់ជាតិថ្នាក់ក្រោមជាតិ មន្រ្តីអង្គការដៃគូអភិវឌ្ឍន៍ និង យុវជនស្ម័គ្រចិត្តចូលរួម សរុបចំនួន៦៣០នាក់ក្នុងនោះស្រីមាន ចំនួន ៣២៩ នាក់។
វគ្គបណ្តុះបណ្តាលថ្នាក់ជាតិ សម្រាប់យុវជនស្ម័គ្រចិត្តទូទាំង ២៥រាជធានីខេត្តនិងស្រុកកងមាសនៃ កម្មវិធីការស្ម័គ្រចិត្តដេីម្បីសហគមន៍ខ្ញុំ ២០២៤ មានគោលបំណង ដូចជា៖ ផ្តលសញ្ញាណទូទៅ និង បរិបទទាក់ទង់និងការស្ម័គ្រចិត្តដេីម្បីសហគមន៍ខ្ញុំ (ស.ស.ខ/VMC)ដល់អ្នកស្ម័គ្រចិត្តបង្គោលរាជធានី និងយុវជនស្ម័គ្រចិត្តរាជធានីខេត្ត ផ្តល់ចំណេះដឹងជាក់លាក់ក្នុងការរៀបចំ ,និងអនុវត្តគម្រោង ,ផ្តល់ជំនាញទន់សំខាន់ៗ ផ្តល់ឱកាសយុវជនស្ម័គ្រចិត្ត ក្នុងការប្រាស្រ័យទាក់ទងជាមួយមិត្តភត្តិ និងអ្នកដទៃ និងបង្កេីនការរីករាយ ជាវិជ្ជមាន,ផ្តល់់ឱកាសដល់មន្រ្តីសម្របសម្រួលកម្មវិធីឱ្យបានយល់កាន់តែច្បាស់ និង ធ្វេីការកាន់តែស្និទ្ធស្នាលជាមួយយុវជនស្ម័គ្រចិត្ត ដេីម្បីអាចត្រៀម ខ្លូនអោយកាន់តែប្រសេីរឡេីងសម្រាប់ការអនុវត្តគម្រោងជាក់ស្តែង, ការភ្ជាប់ទំនាក់ទំនងរវាងអ្នកស្ម័គ្រចិត្តបង្គោល មន្រ្តីទទួលបន្តុក និង យុវជនស្ម័គ្រចិត្តប្រចាំរាជធានីខេត្តនីមួយៗ, ការពិភាក្សាអំពីផែនការបន្តាប់ ការជ្រេីសរេីសប្រធានបទ និងការរៀបចំសរសេរគម្រោង។ វគ្តបណ្តុះបណ្តាលមានការធ្វេីបទបង្ហាញមេរៀននិងការអនុវត្តជាក់ស្តែងដូចជា៖ ១.ការណែនាំពីគោលការណ៍សុវត្ថិភាព,ការណែនាំខ្លួននិងបង្កេីតការទំនាក់ទំនង, ២.ផ្តល់សញ្ញាណទូទៅនិងបរិបទទាក់ទងនឹងការងារស្ម័គ្រចិត្តដេីម្បីសហគមន៍ខ្ញំុ, ៣.បទបង្ហាញអំពីការស្ម័គ្រចិត្តតាដេីម្បីការអភិវឌ្ឍ, ៤.មូលដ្ឋានគ្រឹះនៃគម្រោងតាមទម្រង់ ស.ស.ខ, ៧.ការកៀរគរធនធានសម្រាប់ការអនុវត្តគម្រោង ៨.ភាពជាអ្នកដឹកនាំរបស់យុវជន, ការរធ្វេីការងារក្រុមនិងការគ្រប់គ្រងពេលវេលា, ៩.ការវាយតម្លៃហានិភ័យ,ការគាំពារយុវជននៅពេលចុះអនុវត្តគម្រោងតាមសហគមន៍, ១០.កិច្ចពិភាក្សាអំពីការតាក់តែងឯកសារគម្រោងតាមទម្រង់ ស.ស.ខ និងអំពីការកៀរគរធនធាន,១១.ការបច្ចុប្បន្នភាពអំពីការស្ម័គ្រចិត្តនៅកម្រិតសកល,១២.ទស្សនកិច្ចសិក្សាទៅកាន់ប្រាសាទអង្គរវត្តដឹកនាំដោយក្រុមការងារសសខ។
ក្នុងឱកាសដ៏វិសេសវិសាលនាថ្ងៃបេីកកម្មវិធី ឯកឧត្តម វង ភិរុណ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានមានមតិសំណេះសណាលើ និងបេីកកម្មវិធី ដោយឯកឧត្តមបានស្វាគមន៍យ៉ាងកក់ក្តៅព្រមទាំងមានប្រសាសន៍ថានៅប្រទេសកម្ពុជា ឫប្រទេសនានានៅលេីពិភពលោកគឺសុទ្ធតែចាត់ទុក”យុវជនជាសសទ្រូងនៃប្រទេសជាតិ”គឺជាសសរដែលនៅកណ្តាលផ្ទះខ្ពស់ជាងគេ ជាស្នូលសំខាន់ជាងគេរបស់ផ្ទះ បេីស្ថិតនៅក្នុងប្រទេសវិញគឺមានយុវជនដែលជាមូលធនមនុស្ស ជាស្នូលសំខាន់ដែលអាចអោយប្រទេសជាតិរីកចម្រេីន និងអភិវឌ្ឍ។ ហេតុដូចនេះហើយបានជាគោលនយោបាយរបស់រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់បង្កើតកម្មវិធីជាច្រើនដេីម្បីឱ្យយុវជនទាំងអស់ក្លាយជាពលរដ្ឋដែលមានគុណភាព និងពោលពេញដោយសមត្ថភាព។ ឯកឧត្តមក៏បានសំដែងការលេីកទឹកចិត្តដល់យុវជនដែលធ្វើការងារស្ម័គ្រចិត្តថា គឺក្មួយកំពុងតែធ្វេីអំពេីល្អហេីយក៏កំពុងតែអភិវត្តន៍ខ្លួនជាមូលធនរបស់ប្រទេសជាតិផងដែរ ការហ្វឹកហាត់នៅទីនេះគឺជាការចាប់ផ្ដើមរបស់ក្មួយៗយុវជនដែលមានបទពិសោធន៍ធ្វើការងារស្ម័គ្រចិត្តមានអាទិភាពនៅក្នុងឱកាសស្វែងរកការងារ។បទពិសោធន៍ការងារស្ម័គ្រចិត្តជួយយេីងបានច្រេីនណាស់ ទាំងបំណិនជីវិតនិងគុណសម្បត្តិរាប់មិនអស់។ “
វគ្គបណ្តុះបណ្តាលត្រូវបានបញ្ចប់នៅរសៀលថ្ងៃពុធ ១៥កេីត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនិងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ ការធ្វើរបាយការណ៍បូកសរុបដោយលោក អ៊ុយគា អនុប្រធាននាយកដ្ឋានគ្រប់គ្រង បានជម្រាបព
ជូនអង្គពិធីថា វគ្គបណ្តុះបណ្តាលកម្មវិធី”ការស្ម័គ្រចិត្តដេីម្បីសហគមន៍ខ្ញុំ ” បានផ្ដល់បំណិនថ្មី និងល្អៗ បន្ថែមទៀត ជាច្រើន ដេីម្បីជាទុនដល់យុវជនយេីងយកទៅអនុវត្តឱ្យក្លាយជាពលរដ្ឋសកម្មដែលជាមូលធនមនុស្សសម្រាប់ អភិវឌ្ឍន៍សហគមន៍។ ក្នុងឱកាសនោះ លោកជំទាវ ម៉ននី រង្សី អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប បានមានប្រសាសន៍សំណេះសំណាល និង ស្វាគមន៍ យ៉ាងកក់ក្ដៅចំពោះវគ្គមានរបស់ ឯកឧត្តម លោក លោកស្រី និង ប្អូនៗដែលមានអវត្តមាននៅលេីទឹកដីសៀមរាបអស់រយះពេល០៣ថ្ងៃចាប់ពី ថ្ងៃទី២០-២២ ខែឧសភាឆ្នាំ២០២៤ ហេីយលោកជំទាវមានប្រសាន៍ថា តាមរយៈការអនុវត្តគោលនយោបាយនៃផែនការើយុទ្ធសាស្រ្ត ដែលធានាការអប់រំ ឱ្យមានគុណភាពភាពប្រកបដោយសមធម៍និង បរិយាបន្នការលេីកកម្ពស់ឱកាសសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នាព្រមទាំងការធានានូវភាពជាអ្នកដឹកនាំការគ្រប់គ្រងរបស់មន្រ្តីអប់រំគ្រប់លំដាប់ថ្នាក់នៃមន្ទីអប់រំ យុវជននិងកីឡា ខេត្តសៀមរាបបានរិះរកគំនិត ផ្តួចផ្តើមថ្មីៗ ដេីម្បីកសាងនូវលក្ខខណ្ឌចាំបាច់នានា ក្នុង ការជំរុញឲ្យវិស័យអប់រំ យុវជននិងកីឡា មានភាពរីកចម្រើនជោគជ័យឆ្លើយតបទៅនឹងគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព។
ជាកិច្ចបិទកម្មវិធី ឯកឧត្តម សេរី ជំនះ រដ្ធលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡាជំនួសមុខអោយ ឯកឧត្តម បណ្ឌិតសភាហង់ជួន ណារ៉ុន ឧបនាយករដ្ធមន្ត្រី រដ្ធមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា បានសម្តែងក្តីរីករាយស្វាគមន៍ និងផ្តល់ការសំណេះសំណាលព្រមទាំងបានថ្លែងអំណរគុណចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ និងតំណាងអង្គការដៃគូអភិវឌ្ឍន៍ជាតិ និង
អន្តរជាតិទាំងអស់ដែលបានចូលរួមក្នុងកម្មវិធីបិទវគ្គបណ្តុះបណ្តាលថ្នាក់ជាតិ ដល់មន្រ្តីទទួលបន្ទុកការងារយុវជន និងយុវជនស្ម័គ្រចិត្តនៃកម្មវិធី”ការស្ម័គ្រចិត្តដេីម្បីសហគមន៍ខ្ញុំឆ្នាំ២០២៤” ។សរុបជារួមមកឯកឧត្តមបានផ្តាំផ្ញេីរទៅកាន់យុវជនឪ្យមានការចាប់ផ្តេីមចេញពីគម្រោងតូចៗជួយត្រឹមគ្រួសារ សហគមន៍ កុំផ្តោតលេីវិសាលភាពធំពេក, ត្រូវចេះពិនិត្យមេីលទីតាំងឱ្យបានច្បាស់លាស់មុនពេលអនុវត្តគម្រោងគប្បីធ្វេីការងារជាក្រុមប្រកបដោយសាមគ្គីភាព ហេីយកុំបោះបង់ចោលពាក់កណ្តាលទីកុំចុះចាញ់ងាយៗតាំងចិត្តធ្វេីហេីយឱ្យចប់ចុងចប់ដេីមស្របនឹងពាក្យខ្មែរយេីងថា “បេីលូក លូកឱ្យកប់”។
វគ្គបណ្តុះបណ្តាល ត្រូវបានបិទបញ្ចប់នៅវេលាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ដោយមានការថតរូបអនុស្សាវរីយ៍ជាមួយថ្នាក់ដឹកនាំក្រសួង លោកគ្រូ អ្នកគ្រូ និង យុវជន មកពីបណ្ដាលរាជធានី ខេត្តនីមួយៗ។



















